ធ្វើឲ្យសាច់ប្រាក់ធ្វើការកាន់តែខ្លាំងជាងមុន
នៅពេលធ្វើអាជីវកម្ម ចំណុចសំខាន់មួយគឺ ស្វែងរកវិធីធ្វើឲ្យលុយបង្កើតលុយ គ្រប់ម៉ោង គ្រប់វិនាទី។ ចំពោះចំណុចនេះ លោកអ្នកពិតជាចាំបាច់ត្រូវការគ្រប់គ្រងសាច់ប្រាក់ដ៏ត្រឹមត្រូវ។
ធនាគារ ប្រេដ ផ្តល់ជូននូវជម្រើសផ្សេងៗគ្នាជាច្រើន ដើម្បីទទួលបានការប្រាក់ពីសមតុល្យគណនី ដូច្នេះលោកអ្នកអាចគ្រប់គ្រងកម្រិតប្រើប្រាស់សាច់ប្រាក់បានគ្រប់ពេល។ ប្រសិនបើលោកអ្នកជាម្ចាស់គណនីអាជីវកម្ម (Corporate) នោះលោកអ្នកនឹងទទួលបានអត្រាការប្រាក់ ០,២៥% នៅពេលសមតុល្យគណនីលើសពី ១០០០ ដុល្លារ (ការប្រាក់ ០,៣៥% សម្រាប់គណនីប្រាក់រៀល)។
គណនីភ្ជាប់ការសន្សំ ទាំងគណនី Classic និង គណនីអាជីវកម្ម (Corporate) របស់យើងខ្ញុំ ក៏ផ្តល់ជូនការប្រាក់លើសមតុល្យគណនីលើសពី ១០០០ ដុល្លារ។ ចំពោះគណនី Classic ទទួលបានការប្រាក់ ០,៥% និង ០,៧៥% សម្រាប់គណនីអាជីវកម្ម (Corporate)។
គួររំលឹកជាថ្មីម្តងទៀតថា អត្រាការប្រាក់កាន់តែខ្ពស់ប្រសិនបើលោកអ្នកសន្សំជាប្រាក់រៀល។

គណនីគ្រប់គ្រងសាច់ប្រាក់
យើងខ្ញុំផ្តល់អត្រាការប្រាក់លើគណនីគ្រប់គ្រងសាច់ប្រាក់អាស្រ័យលើចំនួនទឹកប្រាក់ដែលលោកអ្នកតម្កល់ទុក។ អត្រាការប្រាក់ស្ថិតនៅចន្លោះចាប់ពី ១% លើសមតុល្យ លើសពី ១០០០ ដុល្លារ ទៅ ២% លើសមតុល្យលើសពី ១០០ ០០០ ដុល្លារ។ ជាមួយនឹងគណនីគ្រប់គ្រងសាច់ប្រាក់ លោកអ្នកអាចចូលប្រើប្រាស់សាច់ប្រាក់បានគ្រប់ពេល។

គណនីសន្សំមានកាលកំណត់
ជាមួយនឹងគណនីសន្សំមានកាលកំណត់ លោកអ្នកអាចទទួលបានអត្រាការប្រាក់កាន់តែខ្ពស់។ ឧទាហរណ៍ ប្រសិនបើលោកអ្នកមិនមានតម្រូវការចំណាយសម្រាប់រយៈពេលជាក់លាក់ណាមួយទេ លោកអ្នកអាចដាក់ប្រាក់សន្សំនៅធនាគារ ប្រេដ ដើម្បីទទួលបានអត្រាការប្រាក់ល្អខ្ពស់បំផុតពីយើងខ្ញុំ។ លោកអ្នកអាចជ្រើសរើសរយៈពេលសន្សំចាប់ពី ៣ខែ ទៅ ៣៦ខែ។ រយៈពេលសន្សំកាន់តែយូរ ការប្រាក់ទទួលបានក៏កាន់តែខ្ពស់។ ជាពិសេស លោកអ្នកក៏អាចបើកគណនីជាមួយជម្រើសរូបិយប័ណ្ណ ហើយលោកអ្នកក៏អាចទទួលយកការប្រាក់ជាមុន ប្រចាំខែ ឬដល់កាលកំណត់។ គួរកត់សម្គាល់ផងដែរថានឹងមានការផាកពិន័យ ប្រសិនបើលោកអ្នកធ្វើការដកប្រាក់សន្សំមុនពេលកំណត់ដែលបានព្រមព្រៀង។
ស្វែងយល់បន្ថែមអំពីជម្រើសនៃគណនីគ្រប់គ្រងសាច់ប្រាក់របស់យើងខ្ញុំ។ កក់ការណាត់ជួបជាមួយប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នកថ្ងៃនេះ។
ជាប់រវល់? យើងខ្ញុំនឹងទាក់ទងនៅពេលក្រោយ។
ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការប្រឹក្សាលើតម្រូវការគ្រប់គ្រងសាច់ប្រាក់ និងរៀបចំការជួបពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ។