ជ្រើសកញ្ចប់សេវាធនាគារឯកសិទ្ធិដែលសក្តិសមបំផុតសម្រាប់លោកអ្នក
គណនី Platinum របស់ធនាគារ ប្រេដ ជាកញ្ចប់គណនីវិសាមញ្ញ និងជាជម្រើសនៃការរស់នៅទំនើបទាន់សម័យដែលបង្ហាញអំពីអត្តសញ្ញាណនៃមុខមាត់ក្នុងសង្គមរបស់លោកអ្នក។ គណនីនេះមិនមែន សម្រាប់មនុស្សគ្រប់គ្នានោះទេ។ គណនី Platinum ត្រូវបានរចនាឡើងដោយផ្តោតសំខាន់លើអតិថិជនចំបងបំផុតរបស់យើងខ្ញុំរួមជាមួយនឹងអត្ថប្រយោជន៍ល្អឥតខ្ចោះដ៏សម្បូរបែប ដូចជាអត្រាការប្រាក់ល្អបំផុតពីយើងខ្ញុំ បទពិសោធសេវាធនាគារលក្ខណៈ VIP នៅតាមបណ្តាសាខា និងការផ្តល់ជូនពិសេសផ្តាច់មុខប្រចាំឆ្នាំទៀតផង។ ជ្រើសយកកញ្ចប់គណនី Platinum របស់លោកអ្នកថ្ងៃនេះ។

កញ្ចប់ការធ្វើដំណើរបែប Platinum
ប្រសិនបើលោកអ្នកឧស្សាហ៍ធ្វើដំណើរ ជម្រើសកញ្ចប់អត្ថប្រយោជន៍នេះពិតជាសក្តិសមចំពោះអ្នក។ ទទួលបានកាតសមាជិកអាទិភាព និងការស្វាគមន៍នៅបន្ទប់រង់ចាំពិសេសតាមអាកាសយានដ្ឋានជាង ១៣ ០០ ព្រលានទូទាំងពិភពលោក ជាមួយសេវាធានារ៉ាប់រងការធ្វើដំណើរប្រចាំឆ្នាំឥតគិតថ្លៃផងដែរ។
សមតុល្យគណនីអប្បបរមា ២៥ ០០០ ដុល្លារ។

កញ្ចប់ជីវិតកម្សាន្តបែប Platinum
លោកអ្នកអាចជ្រើសយកការសម្រាកលំហែចុងសប្តាហ៍នៅសណ្ឋាគារលំដាប់ផ្កាយនៅកម្ពុជា ឬ ការទទួលទានអាហារពេលល្ងាចសម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋានប្រណីត។
សមតុល្យគណនីអប្បបរមា ២៥ ០០០ ដុល្លារ។

កញ្ចប់ថែទាំសុខភាពបែប Platinum
ទទួលយកអត្ថប្រយោជន៍ដើម្បីសុខភាព ជាមួយការពិនិត្យសុខភាពប្រចាំឆ្នាំ អត្ថប្រយោជន៍ព្យាបាលមាត់ធ្មេញ ពិគ្រោះផ្នែកសុខភាពផ្លូវចិត្ត និងជំនួយវេជ្ជសាស្ត្រអន្តរជាតិលើផ្នែកសង្គ្រោះបន្ទាន់។
សមតុល្យគណនីអប្បបរមា ២៥ ០០០ ដុល្លារ
កញ្ចប់ Platinum Plus
លោកទទួលបានកាន់តែច្រើនជាងនេះដោយជ្រើសយកកញ្ចប់ Platinum Plus ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ពិសេសល្អឯកទាំងបីខាងលើ។
សមតុល្យគណនីអប្បបរមា ២៥ ០០០ ដុល្លារ។
ជម្រើសទីកម្សាន្តដ៏ប្រណីតគួរឲ្យទាក់ទាញពីកញ្ចប់ជីវិតកម្សាន្ត Platinum
- គណនីចរន្ត និងគណនីភ្ជាប់ការសន្សំ
- កាតឥណពន្ធវីសាអន្តរជាតិ ជាមួយការកំណត់ខ្ទង់ចំណាយ និងដកប្រាក់បានច្រើនបំផុត
- សេវាធនាគារពិសេសនៅតាមសាខា ជាមួយប្រធានចាត់តាំងផ្នែកទំនាក់ទំនង
- ទទួលបានការប្រាក់លើគណនីចរន្ត និងគណនីសន្សំ
- ជម្រើសគណនីប្រាក់រៀល ឬរូបិយប័ណ្ណអន្តរជាតិ
- ផ្តល់ការស្នើទឹកប្រាក់ជំពាក់ធនាគារ (ក្រោមការទទួលយកឥណទាន)
- ដកប្រាក់ពីម៉ាស៊ីនអេធីអឹម ២៤ម៉ោង
- គណនីលក្ខណៈបុគ្គល ឬគណនីរួម
- បញ្ចុះតម្លៃលើសៀវភៅមូលប្បទានប័ត្រ
- អនុគ្រោះពិសេសលើថ្លៃដំណើរការសេវាឥណទាន និងអត្រាការផ្ទេរប្រាក់អន្តរជាតិ
- ជម្រើសទូដែក
ថ្លៃសេវា
- សេវាប្រចាំខែ៖ 0ដុល្លារ
- ក្រោមសមតុល្យអប្បបរមាជាមធ្យម៖ ៣០ ដុល្លារ
- ថ្លៃសេវាអសកម្ម (ក្នុងមួយឆមាស)៖ ១០ ដុល្លារ
- គណនីចរន្ត៖ 0.៥% (សមតុល្យគណនី >១០០០ ដុល្លារ)
- គណនីសន្សំ៖ ១.0% (សមតុល្យគណនី >១០០ ដុល្លារ)
- ទឹកប្រាក់បើកគណនី៖ ១០ ០០០ ដុល្លារ
- សមតុល្យគណនីអប្បបរមា៖ ២៥ ០០០ ដុល្លារ។
- ទឹកប្រាក់កំណត់ដកប្រចាំថ្ងៃពីម៉ាស៊ីនអេធីអឹម៖
- ម៉ាស៊ីនអេធីអឹមធនាគារ ប្រេដ៖ ៤០០០ ដុល្លារ/ថ្ងៃ
- បណ្តាម៉ាស៊ីនអេធីអឹមធនាគារក្នុងស្រុក៖ ៤០០០ ដុល្លារ/ថ្ងៃ ជាមួយថ្លៃសេវា ១ ដុល្លារាល់ការដកប្រាក់ម្តង
- បណ្តាម៉ាស៊ីនអេធីអឹមធនាគារអន្តរជាតិ៖ ៤០០០ ដុល្លារ/ថ្ងៃ ជាមួយថ្លៃសេវា ១% និង ៣ ដុល្លារបន្ថែមទៀតរាល់ការដកប្រាក់ម្តង។
- កំណត់ខ្ទង់ចំណាយជាសកល៖ ៤០ ០០០ ដុល្លារ
- កំណត់ខ្ទង់ចំណាយតាមរយៈប្រើកាត
- ប្រចាំថ្ងៃ៖ ២០ ០០០ ដុល្លារ
- ប្រចាំខែ៖ ៤០ ០០០ ដុល្លារ
- សម្រាប់ប្រតិបត្តិការសាច់ប្រាក់ខុសពីរូបិយប័ណ្ណដុល្លារអាមេរិក៖ +២.៥% សម្រាប់សេវាប្តូរប្រាក់
- កំណត់ការចាយសាច់ប្រាក់ជាមុន
- ការចំណាយប្រចាំថ្ងៃតាមរយៈម៉ាស៊ីនឆូតកាតរបស់ធនាគារ ប្រេដ៖ ៤០០០ ដុល្លារ
- ការចំណាយប្រចាំថ្ងៃតាមរយៈម៉ាស៊ីនឆូតកាតរបស់ធនាគារក្នុងស្រុក៖ ៤០០០ ដុល្លារ (ថ្លៃសេវា ១% - ឬ យ៉ាងតិច ៥ ដុល្លារ)
- បណ្តាម៉ាស៊ីនអេធីអឹមធនាគារអន្តរជាតិ៖ ៤០០០ ដុល្លារ/ថ្ងៃ (ជាមួយថ្លៃសេវា ១% - យ៉ាងតិច ៥ ដុល្លារ)
- ការចំណាយជាសកល៖ ៤០ ០០០ ដុល្លារ
- ផ្ញើប្រាក់រវាងគណនីធនាគារ ប្រេដ៖ ០ ដុល្លារ
- ផ្ញើប្រាក់ក្នុងស្រុក៖ ១ ដុល្លារ តាមរយៈសេវាធនាគារលើអ៊ីនធើណិត ឬកម្មវិធីលើទូរសព្ទ
- ផ្ញើទៅក្រៅប្រទេស៖ ២ ដុល្លារ
- ធនាគារ ប្រេដ (បារាំង)៖
- ផ្ញើចូល ០ ដុល្លារ
- ផ្ញើចេញ ០.០៥%
- ថ្លៃសេវាផ្ញើតាម SWIFT ១០ ដុល្លារ
- ថ្លៃសេវា OUR† ២៥ ដុល្លារ
- ថ្លៃសេវាអប្បមរមា ៥ ដុល្លារ
- ពីអ៊ឺរ៉ុប៖
- ផ្ញើចូល ០ ដុល្លារ
- ផ្ញើចេញ 0.១៥%
- ថ្លៃសេវាផ្ញើតាម SWIFT ១០ ដុល្លារ
- ថ្លៃសេវា OUR† ២៥ ដុល្លារ
- ថ្លៃសេវាអប្បមរមា ៥ ដុល្លារ
- ការផ្ញើប្រាក់ដទៃទៀត៖
- ផ្ញើចូល ០ ដុល្លារ
- ផ្ញើចេញ 0.១៥%
- ថ្លៃសេវាផ្ញើតាម SWIFT ១៥ ដុល្លារ
- ថ្លៃសេវា OUR† ២៥ ដុល្លារ
- ថ្លៃសេវាអប្បមរមា ១០ ដុល្លារ
ការបញ្ជាកាត់ចេញដោយស្វ័យប្រវត្តិ
- ផ្ញើប្រាក់រវាងគណនីធនាគារ ប្រេដ៖ ០ ដុល្លារ
- ផ្ញើក្នុងស្រុក (OTC)៖ ២ ដុល្លារ
- ផ្ញើក្នុងស្រុក (តាមសេវាធនាគារលើអ៊ីនធើណិត ឬកម្មវិធីលើទូរសព្ទ)៖ ១ ដុល្លារ
- ថ្លៃសេវាក្នុងករណីសមតុល្យមិនគ្រប់គ្រាន់៖ ៥ ដុល្លារ
- ស្នើសៀវភៅមូលប្បទានប័ត្រ៖
- ២.៥ដុល្លារ - ២៥ មូលប្បទានប័ត្រ (សន្លឹក)
- ៥ដុល្លារ - ៥0 មូលប្បទានប័ត្រ (សន្លឹក)
- មូលប្បទានប័ត្របញ្ជាក់ដោយធនាគារ៖ ៥ ដុល្លារ
- មូលប្បទានប័ត្រធនាគារជាតិ នៃ កម្ពុជា៖
- ថ្លៃចេញមូលប្បទានប័ត្រ ១០ ដុល្លារ
- ការលុបចោល ៥ ដុល្លារ
- ការជំនួស ៥ ដុល្លារ
- មូលប្បទានប័ត្រធនាគារ ប្រេដ៖
- ថ្លៃចេញមូលប្បទានប័ត្រ ១០ ដុល្លារ
- ការលុបចោល ៥ ដុល្លារ
- ការជំនួស ៥ ដុល្លារ
- លិខិតធានារបស់ធនាគារ៖
- ថ្លៃចេញលិខិតបញ្ជាក់ ៣០ ដុល្លារ
- ការលុបចោល ១៥ ដុល្លារ
- ការជំនួស ១៥ ដុល្លារ
- ដាក់មូលប្បទានប័ត្រ៖
- មូលប្បទានប័ត្រធនាគារ ប្រេដ ០ ដុល្លារ
- មូលប្បទានប័ត្រធនាគារក្នុងស្រុក ០ ដុល្លារ
- ធនាគារក្នុងប្រទេសបារាំង ៥ ដុល្លារ - អាស្រ័យលើទឹកប្រាក់ជាក់ស្តែង
- - ៧អ៊ឺរ៉ូ ត្រូវបានកាត់ទុកអាស្រ័យលើការ ព្រមព្រៀង
- ការចេញមូលប្បទានប័ត្រមិនគ្រប់លក្ខខណ្ឌ៖
- ក្រៅប្រទេស ៣០ ដុល្លារ
- ក្នុងប្រទេស ០ ដុល្លារ
- បដិសេធមូលប្បទានប័ត្រ៖ ១០ ដុល្លារ
- ៥ ស.ម - ៦០ ដុល្លារ
- ៧.៥ ស.ម - ៨០ ដុល្លារ
- ១២.៥ ស.ម - ២០០ ដុល្លារ
- ១៧.៥ ស.ម - ៣២០ ដុល្លារ
- ៣០ ស.ម - ៦២០ ដុល្លារ
- អ្នកស្នើត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
- រាល់គណនីចាំបាច់ត្រូវមានអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន។
ចង់ស្វែងយល់បន្ថែមអំពីកញ្ចប់គណនី Platinum? យើងខ្ញុំនឹងទំនាក់ទំនងទៅលោកអ្នក។
ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការផ្តើមដំណើរការបើកគណនីជូនលោកអ្នកនៅថ្ងៃនេះ។