មិនថាលោកអ្នកពេញចិត្តអ្វីនោះទេ លោកអ្នកអាចទិញវាបានជាមួយកាតឥណទានរបស់យើងខ្ញុំ
ទិញអ្វីគ្រប់យ៉ាងតាមតម្រូវការរបស់លោកអ្នកជាមួយឥណទានរហ័ស
លោកអ្នកមិនចាំបាច់តែសន្សំរហូតទេដើម្បីទទួលបានអ្វីដែលលោកអ្នកចង់បាននោះ។ ជាមួយកាតឥណទាន Visa ធនាគារ ប្រេដ លោកអ្នកអាចទិញអ្វីទាំងនោះបានភ្លាមៗ និងទូទាត់ប្រាក់នៅពេលក្រោយ។ វាស្ថិតលើការប្រើប្រាស់់កាតឥណទានរបស់លោកអ្នក។ លោកអ្នកអាចទិញស្ទើរតែគ្រប់បែបយ៉ាង។ មិនថាលោកអ្នកពេញចិត្តអ្វីនោះទេ លោកអ្នកអាចទិញវាបានដោយប្រើកាតឥណទានរបស់ធនាគារ ប្រេដ។

កាតឥណទានដែលស័ក្ដិសមសម្រាប់លោកអ្នក
កាតឥណទានរបស់លោកអ្នកអាចនឹងមានទឹកប្រាក់រហូតដល់ទៅ 50,000 ដុល្លារ ស្ថិតលើដែនកំណត់ឥណទានរបស់លោកអ្នក។ មិនត្រូវការទ្រព្យបញ្ចាំ ហើយលោកអ្នកនឹងទទួលបានកាតដែលលោកអ្នកអាចទិញ និងដកជាសាច់ប្រាក់នៅទូទាំងពិភពលោកបានគ្រប់ទីកន្លែងដែលកាត Visa ត្រូវបានទទួលស្គាល់។

ការទូទាត់ប្រាក់ទៅតាមការកំណត់របស់លោកអ្នក
ប្រើប្រាស់កាតឥណទានគឺដូចជាការស្នើសុំកម្ចីរយៈពេលខ្លីជាមួយនឹងឥណទានគ្មានការប្រាក់រហូតដល់ 50 ថ្ងៃ។ លោកអ្នកនឹងមានជម្រើសរវាងការទូទាត់ប្រាក់សរុប ឬការទូទាត់ប្រាក់អប្បបរមាទៅតាមការកំណត់របស់លោកអ្នកដោយទូទាត់សងប្រចាំខែជាអប្បបរមាស្មើនឹង 15% នៃចំនួនសមតុល្យរបស់លោកអ្នក។

តាមដានការចំណាយរបស់លោកអ្នក
យើងខ្ញុំនឹងផ្ញើអុីម៉ែលទៅលោកអ្នកនូវរបាយការណ៍កាតឥណទានជារៀងរាល់ខែ (ឬលោកអ្នកអាចពិនិត្យមើលរបាយការណ៍របស់លោកអ្នកនៅលើកម្មវិធីទូរសព្ទរបស់លោកអ្នក) ដូច្នេះលោកអ្នកអាចតាមដានការចំណាយរបស់លោកអ្នក និងការទូទាត់ប្រាក់របស់លោកអ្នក។
ជ្រើសរើសកាតដែលស័ក្ដិសមសម្រាប់អ្នក

កាតឥណទាន Classic
- ដែនកំណត់ឥណទានដល់ទៅ $4,000
- ថ្លៃសេវាប្រចាំឆ្នាំ $20 ($10 សម្រាប់កាតរង)
- អត្រាការប្រាក់ 18% ក្នុងមួយឆ្នាំ
- អាចដកជាសាច់ប្រាក់បានរហូតដល់ 20% នៃដែនកំណត់ឥណទាន
- ការទូទាត់សងប្រចាំខែមានអប្បបរមាត្រឹម 15% (ឬសងទាំងស្រុងប្រសិនបើតិចជាង $15)
- រយៈពេលនៃការសងដោយគ្មានការប្រាក់រហូតដល់ 50 ថ្ងៃ

កាតឥណទាន PLATINUM
- ដែនកំណត់ឥណទានចាប់ពី $4,000 ដល់ $50,000
- ថ្លៃសេវាប្រចាំឆ្នាំ $200 ($100 សម្រាប់កាតរង)
- កញ្ចប់ធានារ៉ាប់រងសម្រាប់ការធ្វើដំណើរមានរហូតដល់ $1,000,000
- ការស្វាគមន៍នៅបន្ទប់រង់ចាំពិសេសតាមអាកាសយានដ្ឋានជាមួយកាតសមាជិក Priority Pass ដោយគ្មានកំណត់
- អត្រាការប្រាក់ 18% ក្នុងមួយឆ្នាំ
- អាចដកជាសាច់ប្រាក់បានរហូតដល់ 20% នៃដែនកំណត់ឥណទាន
- ការទូទាត់សងប្រចាំខែមានអប្បបរមាត្រឹម 15% (ឬសងទាំងស្រុងប្រសិនបើតិចជាង $15)
- រយៈពេលនៃការសងដោយគ្មានការប្រាក់រហូតដល់ 50 ថ្ងៃ